១​​-សេចក្ដីផ្ដើម

១. សំណង់ប្រយោគភាសាកូរ៉េ

ប្រយោគនៃភាសាកូរ៉េផ្សំឡើងដោយ ៖
  • ប្រធាន ​+ កន្សោមកិរិយា [subject + predicate (verb)]
ឧ. 나라 씨가자요.
  • ឬ​ ប្រធាន ​+ កម្មបទ + កន្សោមកិរិយា [subject + object + predicate (verb)]
ឧ. 미나 씨가 사과를 먹어요.
  •  ឬ ប្រធានកន្សោមគុណកិរិយា + កម្មបទ + កន្សោមកិរិយា [sub + adverbial + obj + predicate]
ឧ. 미나 씨가 도서관에서 책을 읽어요.
នៅក្នុងភាសាកូរ៉េ Predicate ជាទូទៅតែងតែមានទីតាំងឋិតនៅ ខាងចុងបញ្ចប់ នៃប្រយោគ។ ដូច្នេះ ទីតាំងនៃប្រធាន កម្មបទ ឬកន្សោមគុណកិរិយាអាចមានទីតាំងផ្សេងៗនៃប្រយោគ ទៅតាមអ្នកនិយាយ។ ប៉ុន្តែវានៅតែមានក្បួនខ្លះក្នុងការបង្កើតប្រយោគ ដោយប្រើប្រាស់ Particle ដោយបញ្ចាក់តួនាទីនៃពាក្យក្នុងប្រយោគ ដូចជា (이/가) សម្រាប់ប្រធាន (을/룰) កម្មបទ និង (에, 에서,... ) កន្សោមគុណកិរិយា ៖
ឧ. 사과미나 씨 먹어요 = 미나 씨 사과 먹어요.

អក្សរកូរ៉េ

ប្រវត្តិអក្សរកូរ៉េ

ព្យញ្ជនៈ
អក្សរកូរ៉េ ឬក៏ ហាន់ហ្គឺល (한글 Hangul) ត្រូវបានបង្កើតឡើងនៅសតវត្សទី១៥ កំឡុងឆ្នាំ១៤៤៣ ក្នុងសម័យឈុស៊ុន (조선 Joseon Dynasty) ដោយស្ដេច សេជុង (세종 대왕 រូប) ។
មុនពេលការប្រើប្រាស់ ហាន់ហ្គឺល គេប្រើប្រាស់អក្សរចិនដើម្បីតំណាងសំឡេងនៃភាសាកូរ៉េ។ ដោយសារតែមានតែមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ទេ ទើបអាចរៀននូវភាសាចិនបាន និងអក្សរចិនមិនសូវនឹងសូរសំឡេងនៃការនិយាយរបស់កូរ៉េ ទើបស្ដេចសេជុងខិតខំបង្កើតនូវអក្សរដើម្បីឲ្យសំឡេងមានលក្ខណៈត្រឹមត្រូវ និងសមស្របនឹងប្រជាជនទូទៅ។