អក្សរកូរ៉េ

ប្រវត្តិអក្សរកូរ៉េ

ព្យញ្ជនៈ
អក្សរកូរ៉េ ឬក៏ ហាន់ហ្គឺល (한글 Hangul) ត្រូវបានបង្កើតឡើងនៅសតវត្សទី១៥ កំឡុងឆ្នាំ១៤៤៣ ក្នុងសម័យឈុស៊ុន (조선 Joseon Dynasty) ដោយស្ដេច សេជុង (세종 대왕 រូប) ។
មុនពេលការប្រើប្រាស់ ហាន់ហ្គឺល គេប្រើប្រាស់អក្សរចិនដើម្បីតំណាងសំឡេងនៃភាសាកូរ៉េ។ ដោយសារតែមានតែមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ទេ ទើបអាចរៀននូវភាសាចិនបាន និងអក្សរចិនមិនសូវនឹងសូរសំឡេងនៃការនិយាយរបស់កូរ៉េ ទើបស្ដេចសេជុងខិតខំបង្កើតនូវអក្សរដើម្បីឲ្យសំឡេងមានលក្ខណៈត្រឹមត្រូវ និងសមស្របនឹងប្រជាជនទូទៅ។